Neymar មិនអាចជួយប្រេស៊ីល លេង Copa America បានទេ ដោយសាររបួសកជើង

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែប្រយុទ្ធមុតស្រួច Neymar របួសកជើងមិនអាច ជួយជម្រើសជាតិប្រេស៊ីល ក្នុងព្រឹត្តិការណ៍ Copa America ដែលនឹងមកដល់ក្នុងពេលឆាប់ៗ។

ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain បានបង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គម Instagram បង្ហាញពីការហើមនៅតំបន់កជើង។ កីឡាករវ័យ២៧ឆ្នាំ បានទទួលរងរបួស នៅពាក់កណ្ដាលវគ្គទីមួយ ពេលដែលប្រេស៊ីលឈ្នះ ២-០ ក្នុងការប្រកួតមិត្តភាពជាមួយកាតា កាលពីម្សិលមិញ។

តារាឆ្នើម Neymar ត្រូវក្រុមគ្រូពេទ្យនាំចេញពីទីលាន នឹងអង្គុយនៅកៅអីបម្រុងកីឡាករ ដោយបង្ហាញការសោកស្តាយជាខ្លាំង។ គួរបញ្ជាក់ថា ស្របពេលដែល Neymar មានបញ្ហារបួសកជើង រូបគេត្រូវនារីម្នាក់ បានចោទប្រកាន់រឿងរំលោភ ដែលកើតឡើងនៅទីក្រុងប៉ារីសផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner