រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅប្រទេសថៃ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងបំពេញដំណើរទស្សនកិច្ចការងារ មកកាន់ទីក្រុងបាងកក ប្រទេសថៃ នៅខែកក្កដា ២០១៩ខាងមុខនេះ នេះបើតាមមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straitstimes នាថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោក Mark Clark មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ទទួលបន្ទុកកិច្ចការតំបន់អាស៊ានថា លោក លោក ម៉ៃ ប៉ុមប៉េអូ នឹងមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ាន នៅថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា នៅប្រទេសថៃ។ បន្ថែមពីលើនេះ ប្រមុខកាទូតអាម៉េរិករូបនេះ ក៏នឹងត្រូវដឹកនាំកិច្ចប្រជុំគំនិតផ្ដួចផ្ដើមតំបន់ទន្លេមេគង្គក្រោម (Lower Mekong Initiative) ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner