អាជ្ញាធរខណ្ឌសែនសុខចុះផ្អាក​ និងឃាត់រថយន្តបាញ់បេតុង១គ្រឿងឈប់ចតបិទផ្លូវសាធារណៈ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អាជ្ញាធរខណ្ ឌសែនសុខ ចុះផ្អាក និងឃាត់រថយន្តបាញ់បេតុង១គ្រឿង ឈប់ចតបិទផ្លូវសាធារណៈ និងឈប់បាញ់បេតុងខុសម៉ោងកំណត់។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់មួយកន្លែងតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខតំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានឲ្យដឹងថា អ្វីដែលអាជ្ញាធរសង្កាត់ខណ្ឌចុះឃាត់រថយន្តបាញ់បេតុងខាងលើគឺដោយសារតែម្ចាស់រថយន្តនេះមិនគោរពតាមច្បាប់ដែលបានបានកំណត់ ទី១ឈប់ឡាននៅកណ្តាលផ្លូវសារធារណៈបិតផ្លូវធ្វើឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើបាន ទី២ម្ចាស់រថយន្តបានយករថយន្តមកឈប់បាញ់បេតុងនៅពេលថ្ងៃខុស និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។

លោកនាយករដ្ឋបាលខណ្ឌបានឲ្យដឹងទៀតថា តាមចរាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញរាល់រថយន្តដឹកទំនិញធុនធំរថយន្តកុងតឺន័ររថយន្តក្រឡុក និងបាញ់បេតុងទាំងអស់ គឺច្បាប់បើកឲ្យបើកបរចូលក្រុងចាប់ពីម៉ោង០៩យប់រហូតដល់ម៉ោង០៥ទៀបភ្លឺ ប៉ុន្តែម្ចាស់រថយន្តខាងលើមិនគោរពតាមទើបអាជ្ញាធរចុះមកឃាត់ហើយយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner