ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានក្រើនរំលឹកដល់អត្តពលិករបស់ខ្លួនកុំឲ្យពុល និងជ័យជំនះ ហើយភ្លេចការហ្វឹកហាត់នោះ និងធ្វើឲ្យសិទ្ធិផលធ្លាក់ចុះ

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា នៅចុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ សហព័ន្ធគ្រោង និងបញ្ជូនអត្តពលិកឆ្នើមចំនួន២០នាក់ ទៅចូលរួមប្រជែង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITFជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី ។

លោក ថា អត្តពលិកឆ្នើមទាំង២០នាក់ ដែលសហព័ន្ធគ្រោង និងជ្រើសរើសទៅចូលរួមនោះភាគច្រើនជាកីឡាករ-ការិនីឆ្នើម ដែលធ្លាប់ប្រជែងបានមេដាយពិភពលោក នៅប្រទេសកូរ៉េខាងជើង កាលពី ឆ្នាំ២០១៧ នឹងអត្តពលិកវ័យក្មេងថ្មីៗមួយចំនួន ដែលជ្រើសរើសចេញពីការប្រកួតតេស សមត្ថភាពកាល ពីពេលថ្មីៗកន្លងទៅនេះ ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធរូបនេះ បានក្រើនរំលឹកដល់អត្តពលិកឆ្នើម ទាំង២០នាក់ សូមកុំពុលនិងជ័យជំនេះ ហើយមានមោទនភាពភ្លេចខ្លួន ដោយមិនចូលមកហ្វឹកហាត់ ជាប់លាប់នោះ នឹងធ្វើឲ្យសិទ្ធិផលដែលធ្លាប់តែខ្លាំង បែជាធ្លាក់នៅពេលប្រកួតប្រជែងតំណាងឲ្យ ប្រទេសនាពេលខាងមុខ ។ 

គួររំលឹកថា អត្តពលិកតេក្វាន់ដូ ITF កម្ពុជា កាលពីឆ្នាំ២០១៧ ធ្លាប់ដណ្តើមបាន មេដាយចំនួន៥គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង មកជូនកម្ពុជា ក្នុងនោះ មេដាយប្រាក់១គ្រឿង ដណ្តើមបានដោយកីឡាករ ប៉ាល់ ជីវ័ន្ត លើវិញ្ញាសាមេគុនកម្រិត៤ដាន់ និងមេដាយសំរឹទ្ធ៤គ្រឿង លើវិញ្ញាសារបច្ចេកទេសក្រុម និងវិញ្ញាសាវាយបំបែកក្តា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner