ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិតជាមានមោទនភាព
ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ សំដៅលើកកម្ពស់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាពលរដ្ឋក្នុងតំបន់។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍នាឱកាសអញ្ជើញចូលរួមសម័យប្រជុំបច្ចេកទេស លើកទី៣៩ និងសម័យប្រជុំពេញអង្គ លើកទី៣១ នៃគណៈកម្មការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) ថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤។



📷 MLMUPC
#ams1minute