កម្ពុជាត្រូវបានប្រទេសចូលរួមកោតសសើរ និងយកជាគំរូក្នុងព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអះអាងថា ការចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៥ គឺជោគជ័យ​មិន​មែន​បុគ្គតែម្នាក់ ពោល​ គឺជោគជ័យប្រជាជនកម្ពុជា​ទាំង​មូល​។

ថ្លែងប្រាប់អ្នកយកព័ត៌មាន នាឱកាសដឹកនាំសិល្បៈករសិល្បៈ​ការិនីកម្ពុជា​វិលត្រឡប់មកពីការចូលរួមសម្តែង​ក្នុងព្រឹត្តិការណ៍​ក្បួនដង្ហែឈីងហ្គេ ឆ្នាំ២០២៥ នៅប្រទេស សិង្ហបុរី មន្រ្តីក្រ​សួង​​វប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងគូសបញ្ជាក់ថា សម្រាប់​ក្រុមសិល្បៈកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនា យក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហពភាពសហព័ន្ធយុវជនកម្ពុជា ចូលរួម នៅក្នុងព្រឹត្តិការណ៍ ក្បួនដង្ហែឈីងហ្គេ ឆ្នាំ២០២៥ គឺទទួលបានជោគជ័យ និង ទទួលបានការកោតសសើរជា​ច្រើនពីបណ្តាប្រទេសចូលរួម។

ឯកឧត្តម ព្រឿង ឈៀង លោក ជំទាវ សិត សុម៉ាលី និងអ្នកគ្រូ ចាប ចំរើនតុលា ប្រតិភូដឹកនាំ បានថ្លែងលើកឡើងថា ការចូល​រួម​របស់កម្ពុជាលើក៤លើកនេះ គឺទទួលបានជោគជ័យដូចគ្នា ប៉ុន្តែក្នុងឆ្នាំ២០២៥នេះ ទទួលបានភាពជោគជ័យខ្លាំងជាង​ការ​ចូល​រួម​៣លើកកន្លងមក ខណៈលើកទី៤នេះ ទាំងការហ្វឹក​ហាត់ និងការសម្តែងទទួលបានការចាប់អារម្មណ៍​និងកោតសសើរ ដោយយកប្រទេសកម្ពុជាធ្វើជាគំរូផងដែរ។

មន្រ្តីក្រសួងវប្បធម៌ និងវិចិត្ត្រសិល្បៈ ខាងលើ បានអះអាង​ទៀត​ថា ភាពជោគជ័យដែលកម្ពុជាទទួលបានក្នុងការ​ចូល​រួមព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ឆ្នាំ២០២៥ នៅប្រទេស​សិង្ហបុរីនេះ គឺមិនមែនជោគជ័យលើបុគ្គលតែម្នាក់នោះទេ ពោលគឺជោគជ័យសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ទស្សនីភាពរបាំដែលកម្ពុជានាំយកទៅសម្តែងក្នុងក្បួនដង្ហែឈីហ្គេរបស់ប្រទេសសិង្ហបុរី ដែលជាការចូលរួមរបស់កម្ពុជា ជា​លើក​ទី៤នេះ គឺជារបាំទស្សនីភាពបុរាណលាយ និងសហ​សម័យ ក្រោមប្រធនបទ ជីវិត ដែលបានបង្ហាញអំពីភោគផល​កសិកម្ម​របស់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីការរស់នៅ​ដោយ​មាន​សុភមង្គលរបស់ប្រជាជនកម្ពុជា ដោយពឹងផ្អែក​លើវិស័យកសិកម្មជាចម្បង។សូមបញ្ជាក់ថា ក្បួនដង្ហែឈីងហ្គេ​របស់ប្រទេសសិសង្ហបុរី សម្រាប់កម្ពុជាបានចូលរួម៣លើ​កន្លងមកហើយ ដោយលើកទី១ក្នុងឆ្នាំ២០១៧ លើកទី២ ក្នុងឆ្នាំ២០១៩ និងលើកទី៣ ឆ្នាំ២០២៣។ ក្បួនដង្ហែឈីងហ្គេ ប្រព្រឹត្តិជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៥ មាន៧ប្រទេសចូលរួម ។ សម្រាប់ក្រុម​សិល្បៈ​កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ៕

ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner