រៀនមួយជីវិត រៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹម​ជីវិត​ត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ

(ភ្នំពេញ)៖ រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត ដោយ​ត្រូវ​​រៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ ។ នេះជាការលើកឡើង​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា ក្នុងពិធី​ប្រគល់សញ្ញាបត្រដល់​និស្សិត​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញបត្រ ថ្នាក់​បរិញ្ញា​បត្រ​ជាន់ខ្ពស់ ថ្នាក់បណ្ឌិត​ និងបណ្ឌិតកិត្តិយស នៃសាកល​វិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នាព្រឹកថ្ងៃពុធ ទី១៩ កុម្ភៈ ឆ្នាំ២០២៥ ។

សម្ដេចបវរធិបតី បានលើកឧទាហរណ៍ជាក់ស្តែង នៅពេល​ដែល ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេចរៀបចំការដាក់ឱ្យ​សាក​ល្បងផ្លូវដើរនៅមុខព្រះបរមរាជវាំង គឺមានការ​ចូលរួម និងគាំទ្រខ្លាំង ពីប្រជាជន ដូចនេះសបញ្ជាក់ច្បាស់ អំពីកត្តា​ប្រែប្រួល នៃការរស់នៅ និងភាព​ស៊ីវីល័យ​របស់​ប្រជាពលរដ្ឋ និង​ បង្ហាញពីការប្រែប្រួលរបស់ប្រជាជន ស្របតាម​តម្រូវការ និង​លទ្ធភាព​ដែលមាន ។

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្ត ឱ្យបង្កើនការយក​ចិត្ត​ទុកដាក់ចំពោះ​មនុស្ស​ដែលមានទេពកោសល្យពីកំណើត តែមិនទាន់ទទួលបានការ​បណ្តុះ​ប​ណ្តាលតាម សាលារៀន និង​សញ្ញា​បត្រ ដើម្បីអាច​ទទួលបានឱកាស ចូលបម្រើការការងារ ព្រោះថា ការខិតខំ​ពង្រីកសក្តានុពលជូនប្រជាពលរដ្ឋ គឺមានសារៈសំខាន់ណាស់​សម្រាប់ការងារទៅថ្ងៃមុខ គេនឹងគិតពីស្តង់ដារ ដោយត្រូវ​បង្កើត​ឱកាសការងារ ភ្ជាប់នឹងតម្រូវការ។ ដូចនេះ ត្រូវពិនិត្យ​ និងរៀបចំជួយពង្រឹងបន្ថែម ហើយបណ្តុះបណ្តាលដល់​ពួក​គាត់ ក្នុងការចាប់យកឱកាស ទទួលបានសញ្ញាបត្រ ដោយ​ត្រូវ​ឆ្លងកាត់ការវាយតម្លៃច្បាស់លាស់ សំដៅធានា និងបង្ក​លក្ខ​ណៈ​ក្នុងការចាប់យកអាជីព និងការងារ​កាន់​តែល្អប្រសើរ ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើង ពីអត្ថន័យនៃស្តូបវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផល របស់ខ្មែរ ដែល​បង្កើតឡើងឈរលើបរិបទ និងអត្ថន័យច្បាស់លាស់​របស់ខ្មែរ ឈរលើ៖ ៧ជ្រុង គឺកត្តាជ័យជំនះទាំង៧ នៃ​នយោបាយឈ្នះ ឈ្នះ រួមមាន ទី១/ សម្ដេចតេជោ ហ៊ុន សែន ជាមហាស្ថាបនិក និងជា​អ្នកដឹកនាំបញ្ចប់សង្គ្រាម ទី២/តួនាទីរដ្ឋបាល​កណ្ដាល រដ្ឋអំណាច នៅនឹងកន្លែង អតីត​រដ្ឋកម្ពុជា គឺជាកម្លាំងស្នូល ទី៣/ តួអង្គដែលចូលរួម​ចំណែក​សកម្មភាព​ជាប្រតិបត្តិករ​ស្នូល ទី៤/ ការកសាងនូវជំនឿ​ទុកចិត្ត និងការដែលមិនសងសឹកគ្នា ទី៥/ កត្តាមនោ​គមន៍វិជ្ជា ភាពត្រឹមត្រូវខាងនយោបាយសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ទី៦/ កត្តាការបរទេស និងការគាំទ្រពីសហគមន៍អន្តរជាតិ និងទី៧/ ការបែកបាក់របស់ខ្មែរក្រហម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner