ក្លឹប Wolves ជម្រុះ កីឡាករ៦រូបដើម្បីត្រៀមរដូវកាលថ្មី
ក្លឹបសមាជិក Premier League ពោលគឺ Woverhampton Wanderers FC ដែលរដូវកាលនេះស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៧ នៃតារាង Premier League ប៉ុន្តែក្រោយ Manchester City យកឈ្នះ Watford ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup បានរុញច្រានកៅអីលេងក្នុងព្រឹត្តិការណ៍លំដាប់ទ្វីបនេះមកដល់ Wovles ។ Wovles ដែលទើបទទួលបានសិទ្ធិលេងជម្រុះពានលំដាប់ទ្វីបអឺរ៉ុប UEFA Europa League រដូវកាលក្រោយ បានកំពុងរៀបចំពង្រឹងក្រុម ពេលនេះបានប្រកាសពីការមិនបន្ត កិច្ចសន្យាឲ្យកីឡាករដល់ទៅ៦រូបឯណោះ។
អ្នកចាត់ការទូទៅលោក Nuno Espirito Santo និយាយថាដើម្បីត្រៀមខ្លួនឲ្យបានល្អនោះ បានកំពុងដុតដៃដុតជើងរៀបចំប្រព័ន្ធក្រុម និងជាពិសេសមិនបានបន្តកិច្ចសន្យាដល់កីឡាករដល់ទៅ៦រូបឯណោះ ដើម្បីទុកកន្លែងសម្រាប់នាំចូលកីឡាករថ្មី ដែលលោកពេញចិត្ត ក៏ដូចជាដើម្បីកាត់បន្ថយការចំណាយច្រើនផងដែរ។
កីឡាករដែលមិនត្រូវបានក្លឹបបន្តកិច្ចសន្យាឲ្យទាំង៦រួមមាន៖ ខ្សែបម្រើ Michael Zyro , ខ្សែប្រយុទ្ធ Carlos Heredia , ខ្សែការពារ Ben Goodliffe , ខ្សែការពារ Aaron Hayden , កីឡាករយុវជន Diego Lattie និងខ្សែប្រយុទ្ធ Enzo Sauvage ៕