អ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea សរសើ Hazard ថាជាកីឡាករ ដ៏អស្ចារ្យម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

 ស្របពេលដែល Real Madrid នឹងប្រកាសពីការនាំយក Eden Hazard ជាផ្លូវការឆាប់ៗនេះ អ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea ថានេះគឹជាការសម្រេចចិត្តរបស់កីឡាករផ្ទាល់ ដូច្នេះត្រូវតែគោរពតាម។អ្នកចាត់ការសញ្ជាតិអ៊ីតាលី Maurizio Sarri ដែលទើបជួយឲ្យ Chelsea លើកពាន UEFA Europa League ដោយផ្តួល Arsenal ក្នុងលទ្ធផល៤ទល់១ មកបាននិយាយថា៖ ដូចដែលគ្រប់គ្នាបានដឹងមកហើយ Eden Hazard គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំដឹង! ខ្ញុំដឹងថារូបគេចង់ចាកចេញពីទីនេះ ប៉ុន្តែដូចអ្វីខ្ញុំធ្លាប់បាននិយាយដដែលអ៊ីចឹង ខ្ញុំជាមនុស្សចូលចិត្តគោរព តាមការសម្រេចចិត្តរបស់គេ។
សូមបញ្ជាក់ថា បើទោះបីជាមិនទាន់មានការបង្ហាញពីក្លឹប ទាំងសងខាងជាផ្លូវការណាមួយក្តី ប៉ុន្តែព័ត៌មានជាច្រើនបានចុះផ្សាយថា កិច្ចសន្យានៃការផ្ទេររបស់ Real Madrid និង Chelsea បានព្រមព្រៀងគ្នារួចរាល់មកហើយ ក្នុងតម្លៃខ្លួន១១៥លានផោន ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner