យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាមត្តេយ្យ សាលារៀននានា

ដើម្បីបង្កើតនូវបរិយាកាសល្អ បរិស្ថានស្អាត និងលម្ហសិក្សាមួយដល់កុមារតូច និងសិស្សសាលាទាំងនោះ។ យើងជឿជាក់ថា ការខិតខំប្រឹងប្រែងគិតគូររបស់យើងទាំងអស់គ្នា ដែលមានលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល និងក្រុមការងាររបស់យើងនេះ នឹងអាចផ្តល់នូវឱកាសសម្រាប់កុមារតូច និងសិស្សនៅតាមសាលារៀននៅខេត្តព្រះសីហនុអាចកសាងដំណើរជីវិតរបស់ខ្លួនលើផ្លូវដ៏ត្រឹមត្រូវ។

យើងក៏មានសង្ឃឹមថា ការលះបង់ទាំងនេះ នឹងផ្តល់មកវិញនូវស្នាមញញឹមប្រកបដោយមោទនភាពរបស់ឪពុកម្តាយចំពោះភាពជោគជ័យរបស់កូនៗគាត់ផងដែរ។

២១ មករា ២០២៥

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner