មុនជួបគ្នា លោក Trump ឆ្លៀតប្រលះអង់គ្លេស និងបារាំងថា មិនជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់នៅថ្ងៃសុក្រថា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Kier Starmer មិនបានជួយធ្វើអ្វីសោះ ដើម្បីជួយបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។

លោក ត្រាំ បាននិយាយទៀតថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មិនមានសន្លឹកបៀនៅក្នុងការចរចាសន្តិភាពទេ ហើយបានបន្ថែមថា លោកមិនគិតថា លោក Zelensky មានសារៈសំខាន់ខ្លាំងក្នុងការចរចារួមគ្នាទេ។

ការរិះគន់ខាងលើធ្វើឡើងមុនពេលលោក ត្រាំ ជួបជាមួយមេដឹកនាំបារាំង និងអង់គ្លេស នៅសេតវិមានក្នុងសប្តាហ៍ក្រោយ។ លោក Macron ត្រូវបានរំពឹងថា នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៉ីនតោន នៅថ្ងៃចន្ទស្អែកនេះ ខណៈដែលលោក Starmer នឹងមកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយដែរ។

ក្នុងសប្តាហ៍នេះ បណ្តាមេដឹកនាំអឺរ៉ុបបានបើកកិច្ចប្រជុំបន្ទាន់ ស្តីពីអ៊ុយក្រែន ស្របពេលដែលអាមេរិកបានចាប់ផ្តើមការពិភាក្សាជាមួយរុស្ស៉ីនៅអារ៉ាប៊ីសាអូឌីត ស្តីពីការស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ជាហេតុនាំឱ្យមានក្តីបារម្ភថា អឺរ៉ុប និងអ៊ុយក្រែនផ្ទាល់ អាចនឹងត្រូវផាត់ចេញទាំងស្រុង ពីកិច្ចចរចាសន្តិភាព៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner