គ្រូបង្វឹកក្លិបតោខៀវ ChelSea ខឹង បន្ទាប់ពីកូនក្រុមមានបញ្ហាជម្លោះពេលកំពុងហ្វឹកហាត់
អត្ថបទដោយ៖
Kien Sereyvuth
ក្លិបតោខៀវ បានប្រមូលផ្តុំគ្នាចុងក្រោយកាលពីយប់មិញនៅទីក្រុង Baku ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ UEFA Europa League ត្រៀមប៉ះនឹង Arsenal មានរឿងរ៉ាវធ្វើឲ្យលោក Maurizio Sarri ខឹងច្រឡោតខ្លាំង រហូតដើរចេញពីទីលានហ្វឹកហាត់ ក្រោយការប៉ះទង្គិចគ្នារវាងកូនក្រុមរបស់លោក២រូប កីឡាករខ្សែការពារ David Luiz និងខ្សែប្រយុទ្ធ Gonzalo Higuain។
បើទោះបីជាមើលទៅហាក់ដូចជាមិនទាន់ស្ងប់ចិត្តរៀងខ្លួនក៏ដោយ ប៉ុន្តែបែរជាអ្នកចាត់ការទូទៅក្លិបលោក Maurizio Sarri បែរជាមានអាកប្បកិរិយា ខឹងច្រឡោត ដើរចេញពីទីលានហ្វឹកហាត់ទាំងកំហឹង បោកមួកផង ទាត់មួកចោលផង៕ធ.ដ