អ៊ីរ៉ង់អះអាងថា ខ្លួនមិនខ្លាចនឹងធ្វើសង្គ្រាមជាមួយសហរដ្ឋអាម៉េរិកឡើយ

អ៊ីរ៉ង់៖ អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានលើកឡើងថា ខ្លួនមិនខ្លាចនឹងធ្វើសង្គ្រាមដែលអាចកើតមានឡើងជាមួយសហរដ្ឋអាម៉េរិកឡើយ និងបានអះអាងថា សហរដ្ឋអាម៉េរិកគ្មានអំណាចខ្លាំងក្លានោះទេ ។

ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានធ្វើឡើងខណៈដែលភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានកើនឡើងខ្លាំង កាលពីពេលថ្មីៗនេះ ក្នុងគ្រាដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រពែក ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីអ៊ីរ៉ង់។

អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដដែលនេះបានសង្កត់ធ្ងន់ទៀតថា កងកម្លាំងប៉ារ៉ាមិនគាំទ្រការចូលរួមក្នុងការធ្វើសង្គ្រាមណាមួយទេ ប៉ុន្តែក៏មិនខ្លាចចំពោះការកើតមានសង្គ្រាមផងដែរ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner