ក្លិប Al Sadd SC នៅលីគកំពូលកាតា តែងតាំង Xavi ជាគ្រូបង្វឹក

អត្ថបទដោយ៖
Kien Sereyvuth

អតីតកីឡាករខ្សែបម្រើ Xavi ត្រូវបានចាត់ទុកជាវីរបុរសក្លិបយក្សអេស្ប៉ាញ FC Barcelona ក្រោយដំឡើងពីឈុត យុវជន និងចំណាយពេលនៅទឹកដី Camp Nou ១៧រដូវកាល បានបង្ហាញខ្លួនសរុប៧៦៧លើក និងរកបាន៨៥គ្រាប់។

ក្រោយពីចូលនិវត្តន៍ភ្លាម ពេលនេះ Xavi ត្រូវបានក្លិបរបស់គាត់ ផ្តល់តំណែងជាគ្រូបង្វឹកតែម្តង ចាប់ពីពេលតទៅ ដើម្បីត្រៀមរដូវ កាល ២០១៩/២០២០ តែម្តង។ នៅរដូវកាល២០១៥-២០១៦ រូបគាត់បានបង្កការភ្ញាក់ផ្អើល ដល់អ្នកគាំទ្របាល់ទាត់ ដោយការចាកចេញពី អេស្ប៉ាញ មកចូលរួមជាមួយក្លិប Al Sadd នៅលីគកំពូល កាតា។

ចំណាយពេល៤រដូវកាលនៅទីនោះ ម្ចាស់ពានរង្វាន់ FIFA World Cup ២០១០ ជាមួយ ជម្រើសជាតិអេស្ប៉ាញខាងលើ ជួយឲ្យក្លិបនេះឈ្នះពានរង្វាន់៤  ដោយលេងបានសរុប ១១៥ ប្រកួត និងរកបាន២៣គ្រាប់ជារួមផង។ នៅបញ្ចប់រដូវកាល២០១៨/២០១៩នេះ Xavi ក៏បាន សម្រេចចិត្តភ្ជួរស្បែកជើងពីអាជីពបាល់ទាត់ជាផ្លូវការ ប៉ុន្តែក៏ត្រូវបានក្លិបផ្តល់សេចក្តីទុកចិត្តភ្លាម ឲ្យឡើងកាន់តំណែងជាគ្រូបង្វឹកតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner