រ៉ុក្កែតរបស់រុស្ស៊ីត្រូវបានរន្ទះបាញ់ ពេលបាញ់បង្ហោះទៅលើអាកាស

រ៉ុក្កែតរបស់រុស្ស៊ីប្រភេទ Soyuz-2.1b ត្រូវបានរន្ទះបាញ់ត្រឹមរយៈពេល១០វិនាទី ក្រោយពេលដែលត្រូវបាញ់បង្ហោះទៅលើអាកាសពីទីតាំង Plesetsk Cosmodrome នេះបើតាមប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីលោក Roscomos Dmitry Rogzin។

លោកបានឲ្យដឹងថា មុនពេលបាញ់បង្ហោះរ៉ុក្កែតស្រាប់តែមានព្យុះផ្គររន្ទះតែម្ដង។ ក្រោយមកស្រាប់តែរន្ទះ បានបាញ់មកលើរ៉ុក្កែតដែលមានផ្ទុកផ្កាយរណប Glonass-M ហើយត្រូវថតជាប់ទិដ្ឋភាពទាំងស្រុង។ ប្រភពដដែលបន្ដថា យ៉ាងណាមិញ រន្ទះបាញ់នេះ មិនបានធ្វើឲ្យមានការរាំងស្ទះដល់ការបង្ហោះរ៉ុក្កែតនោះទេ ហើយការធ្វើដំណើរទៅកាន់អវកាសនៅតែបន្ដធ្វើឡើងទៅតាមការគ្រោងទុក៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner