ប៉ូឡូញគ្រោងបញ្ជាទិញយន្តហោះចម្បំាង F-35A ចំនួន៣២គ្រឿង ដើម្បីលើកកម្ពស់សមត្ថភាពការពារជាតិ

ប៉ូឡូញ៖ ថ្ងៃនេះយើងបានបញ្ជូនសំណើមួយទៅកាន់ដៃគូសហរដ្ឋអាម៉េរិក ជុំវិញការចង់ទាក់ទងទិញយន្តហោះចម្បាំង F-35A ចំនួន៣២គ្រឿង ក្នុងនោះរួមមាន ទាំងកញ្ចប់ផ្តល់សេវាដឹកជញ្ជូន និងហ្វឹកហាត់ផងដែរ នេះបើតាមរដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បញ្ជាក់នៅក្នុងបណ្តាញសង្គមធ្វីតធើនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។

បើតាមក្រសួងការពារជាតិអាម៉េរិក កាលពីខែមេសាកន្លងទៅ សហរដ្ឋអាម៉េរិករំពឹងថា នឹងពង្រីកការលក់យន្តហោះចម្បាំង F-35 របស់ខ្លួនទៅកាន់ប្រទេសចំនួន០៥បន្ថែម ខណៈសម្ព័ន្ធអឺរ៉ុបរបស់ខ្លួនកំពុងខិតខំពង្រឹងវិស័យការពារជាតិរបស់ពួកគេ នៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់រុស្ស៊ី។

ជាក់ស្តែង ប្រទេសប៉ូឡូញកំពុងគ្រោងបញ្ជាទិញយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុត F-35A របស់ក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាម៉េរិកចំនួន៣២គ្រឿង ដើម្បីយកមកប្រើប្រាស់ជំនួសយន្តហោះចម្បាំងចាស់ៗរបស់ខ្លួន ដែលសល់តាំងពីសម័យសហភាពសូវៀត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner