ចិនព្រមានឲ្យសហរដ្ឋអាម៉េរិកកាត់ផ្តាច់រាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់

តៃវ៉ាន់៖ រដ្ឋភិបាលក្រុងប៉េកាំងបានថ្កោលទោសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំង ជុំវិញការលូកដៃចូលក្នុងកិច្ចការតៃវ៉ាន់ ហើយថែមទាំងព្រមានឱ្យសហរដ្ឋអាម៉េរិកកាត់ផ្ដាច់រាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ផងដែរ។

ប្រតិកម្មរបស់ចិនកើតមានឡើង ក្រោយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន នៅក្នុងខែឧសភានេះ បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិតៃវ៉ាន់ លោក ដេវីដ លី។ ដោយឡែកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ទីក្រុងតៃប៉ិ ក៏បានប្រកាសផងដែរពីការប្ដូរឈ្មោះស្ថានទូតរបស់ខ្លួនប្រចាំសហរដ្ឋអាម៉េរិក ដែលនេះបានបង្កឱ្យចិនខឹងសម្បារជាខ្លាំង។

ទាក់ទិននឹងរឿងខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងប៉េកាំងពិតជាមានការសោកស្ដាយ និងជំទាស់យ៉ាងខ្លាំងចំពោះជំនួបរវាងមន្ត្រីជាន់ខ្ពស់អាម៉េរិក និងកោះតៃវ៉ាន់ ដូច្នេះយើងអំពាវនាវឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់រាល់ជំនួបជាមួយមន្ត្រីតៃវ៉ាន់ ឬបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner