ក្រុម ZOG និងក្រុម Le Fin ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពាន CamEd ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតបាល់ទាត់ហ្វូតសាលបុរស ពានរង្វាន់វិទ្យាស្ថាន CamEd ឆ្នាំ២០១៩ ដែលមាន២១ក្រុមចូលរួម បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយក្រុម ZOG និងក្រុម Le Fin។ ជាលទ្ធផល ក្រុម ZOG 2-1 Falcon , ក្រុម Le Fin 8-2 Black Hawk Legend ជ័យជម្នះនេះ បានធ្វើក្រុម ZOG ត្រៀមដណ្តើពាន CamEd ជាមួយក្រុម Le Fin នៅថ្ងៃសៅរ៍ទី៣១ ចុងសប្តាហ៍នេះ ខណៈក្រុម Falcon ជួបក្រុម Black Hawk Legend ដណ្តើមយកលេខ៣។

សូមបញ្ជាក់ថា  ការប្រកួតបាល់ទាត់ហ្វូតសាលបុរស ពានរង្វាន់វិទ្យាស្ថាន CamEd ឆ្នាំ២០១៩មាន២១ក្រុមចូលរួម ចែកចេញជា៤ពូល ធ្វើការប្រកួតជម្រុះវិលជុំសន្សំពិន្ទុរកក្រុមដែលមានពិន្ទុច្រើនជាគេ ក្នុងពូលនីមួយៗបន្តទៅវគ្គខ្វែង ហើយក្រុមដែលឈ្នះឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានតែម្តង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner