ក្រុមបាល់ទាត់នារី THE GREEN ក្លាយជើងឯកបាល់ទាត់ហ្វូលនារីពានរង្វាន់ វិទ្យាស្ថានខាម អេដ ឆ្នាំ២០១៩
ក្រុមបាល់ទាត់នារី THE GREEN បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ហ្វូតសាលនារី ពានរង្វាន់វិទ្យាស្ថាន ខាមអេដ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះលើក្រុម WIND STORM ២:១ វគ្គផ្តាច់ព្រ័តកាលពីថ្ងៃអាទិត្យ នៅទីលានបាល់ទាត់ព្រីមៀមស្ព័តក្លិប ខណៈក្រុមលេខ៣ ក្រុមបាល់ទាត់នារី AMISTAD ដោយយកឈ្នះលើក្រុមបាល់ទាត់នារី CAM GIRLS ២:១។
បន្ទាប់ពីក្លាយជាជើងឯក ឆ្នាំ២០១៩នេះ ប្រធានក្រុម THE GREEN កីឡាការិនី កាន់ សៅមុន្នី បានបញ្ជាក់ថា នេះជាលើកទី១ ដែលក្រុមរបស់នាងដណ្តើមបានលេខ១ ដោយ៥រដូវកាលមក គឺដណ្តើមបានត្រឹមលេខ៣ ឬលេខ៤ តែប៉ុណ្ណោះ ហើយសម្រាប់ជ័យជម្នះនេះ ដោយសារការសហការគ្នាសាមគ្គីជាក្រុមបានយ៉ាងល្អ។ កីឡាការិនីប្រធានក្រុមរូបនេះ អះអាងថា និងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីការពារជើងឯកមួយនេះឲ្យបាននៅឆ្នាំក្រោយ។
ចំពោះលទ្ធផលចំណាត់លេខ១ បានទៅលើក្រុមបាល់ទាត់នារី THE GREEN ចំណាត់លេខ២បានទៅក្រុមបាល់ទាត់នារី WIND STORM ចំណាត់លេខ៣ បានទៅលើក្រុមបាល់ទាត់នារី AMISTAD និងក្រុមបាល់ទាត់ Fair play បានទៅលើក្រុមបាល់ទាត់នារី CAM GIRLS៕ធ.ដ