លោក ត្រាំ ចាកចេញពីប្រទេសជប៉ុនហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃ

ជប៉ុន៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាកចេញពីជប៉ុនហើយ ដើម្បីវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល០៤ថ្ងៃ ដោយក្នុងអំឡុងទស្សនកិច្ចនេះ លោក ត្រាំ បានក្លាយជាមេដឹកនាំពិភពលោកដំបូង ដែលបានចូលគាល់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ដែលទើបឡើងគ្រងរាជសម្បត្តិ។

លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះ បានលាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ មុននឹងចាកចេញពីទីក្រុងតូក្យូ ហើយឡើងយន្តហោះទៅកាន់មូលដ្ឋានទ័ពជើងទឹក យ៉ូកូស៊ូកា របស់សហរដ្ឋអាម៉េរិក។ លោក ត្រាំ ក៏បានជួបពិភាក្សាទ្វេភាគីជុំវិញបញ្ហាជាច្រើនជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញអំពីការរឹតចំណងសម្ព័ន្ធភាពរវាងសហរដ្ឋអាម៉េរិក និងជប៉ុនដ៏រឹងមាំ ប៉ុន្តែអ្វីដែលជប៉ុនចង់បានពីរដ្ឋបាលលោក ដូណាល់ ត្រាំ នោះ គឺការដោះស្រាយឱនភាពពាណិជ្ជកម្ម ហើយលោក ត្រាំ ក៏បានសន្យាលើករឿងនេះទៅដោះស្រាយខែសីហាខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner