ផ្កាយរណបមួយគ្រឿងរបស់រុស្ស៊ីត្រូវរន្ទះបាញ់ ពេលកំពុងហោះឡើងទៅលើអវកាស

រុស្ស៊ី៖ គ្រាប់រ៉ុក្កែតរុស្ស៊ី ស៊យយូស (Soyuz) ត្រូវរន្ទះបាញ់ចំ អំឡុងការបាញ់បង្ហោះផ្កាយរណបមួយគ្រឿងនៅក្នុងថ្ងៃច័ន្ទ ម្សិលមិញ (ម៉ោងក្នុងតំបន់) ក៏ប៉ុន្តែទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូខូសស្មូស់ បានបញ្ជាក់ថា វាពុំបានបង្កឲ្យមានបញ្ហាអ្វីឡើយ និងបាននាំយកផ្កាយរណបទៅដល់គន្លងគោចរនៃភពផែនដីដោយជោគជ័យ។

ហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុងការបាញ់បង្ហោះផ្កាយរណបប្រភេទ ក្លូណាស់-អឹម មួយគ្រឿងឡើងទៅកាន់ទីអវកាស ចេញពីមូលដ្ឋាន ផ្លីសេក ខូសស្មូដ្រូម ដែលស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រភាគខាងជើងទីក្រុងម៉ូស្គូ កាលពីវេលាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។

សូមរំលឹកថា គ្រាប់រន្ទះបានបាញ់រ៉ុក្កែត សាធើន ប្រាំ (Saturn V) ដល់ទៅពីរលើកផ្ទួនគ្នា កាលពីខែវិច្ឆិកា ឆ្នាំ១៩៦៩ ក្នុងអំឡុងបេសកកម្ម អាប៉ូឡូ ១២ (Apollo 12) របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA ឆ្ពោះទៅកាន់ឋានព្រះចន្ទ តែវាពុំបានបង្កគ្រោះថ្នាក់អ្វីនោះទេ ខណៈបេសកកម្មនេះ គឺជាបេសកកម្មមានវត្តមានក្រុមអវកាសយានិកថែមទៀតផង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner