ចំនួនអ្នកស្លាប់កើនជិត៦០នាក់ ក្នុងករណីផ្ទុះអំពើហិង្សាក្នុងពន្ធនាគារ នៅប្រទេសប្រេស៊ីល

ប្រេស៊ីល៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារអំពើហិង្សារវាងក្រុមអ្នកទោសជាបងធំនៅក្នុងពន្ធនាគារ ស្ថិតនៅឯភាគខាងជើងប្រទេស បានកើនដល់៥៧នាក់ បន្ទាប់ពីអ្នកយាមពន្ធនាគាររកឃើញសាកសពអ្នកទោសបន្ថែមទៀត នេះបើតាមការអះអាងរបស់អាជ្ញាធរប្រេស៊ីល។

អាជ្ញាធរប្រេស៊ីលបានរាយការណ៍កន្លងមកថា ជម្លោះរវាងក្រុមអ្នកទោសជាបងធំ បានធ្វើឱ្យមនុស្ស១៥នាក់ស្លាប់កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅពន្ធនាគារ អានីស៊ីយ៉ូ ហ្សូប៊ីម ស្ថិតនៅក្នុងទីក្រុង ម៉ាណូស រដ្ឋអាម៉ាហ្សូណាស់។ អ្នកទោសទាំងនេះ ភាគច្រើនស្លាប់ដោយសារការរឹតក និងខ្លះទៀតត្រូវគេចាក់សម្លាប់អំឡុងជម្លោះរវាងក្រុមបងធំក្នុងពន្ធនាគារចំនួន០៤ផ្សេងគ្នា។

ដោយឡែកឆ្មាំពន្ធនាគារប្រេស៊ីលបានឱ្យដឹងនៅព្រឹកថ្ងៃច័ន្ទសប្ដាហ៍នេះថា ពួកគេបានរកឃើញសាកសពអ្នកទោស៤២នាក់បន្ថែមទៀត នៅក្នុងពន្ធនាគាចំនួន០៤ផ្សេងពីគ្នា ក្នុងទីក្រុង ម៉ាណូស ខណៈអាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍ឡើងវិញ ហើយក៏មិនមានសេចក្ដីរាយការណ៍ពីអ្នកទោសណាម្នាក់រត់រួចខ្លួន ឬឆ្មាំពន្ធនាគាររងរបួសនោះដែរ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner