ខ្សែការពារ Sergio Ramos ចង់ចាកចេញពី Real Madrid

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករ Sergio Ramos ចង់ចាកចេញពីក្រុម Real Madrid ក្រោយពីរូបគេបានអន់ចិត្តជាមួយលោក Florentino Perez ម្ចាស់ក្លិបផ្ទាល់តែម្ដង។ គួររំលឹកថា Ramos ចូលរួមជាមួយក្រុម Real Madrid តាំងពីឆ្នាំ២០០៥ និងជួយក្រុមនេះឈ្នះពានរង្វាន់ជាច្រើន។ ខណៈឆ្នាំនេះ Ramos ហាក់ធ្លាក់ទម្រង់លេង ដែលធ្វើឱ្យក្រុម មិនបានលើកពានសូម្បីតែមួយ។

កត្តាមួយទៀតចាកចេញនេះ គឺ Ramos ត្រូវបានលោក Perez ស្ដីបន្ទោសខ្លាំង បន្ទាប់ពីក្រុមធ្លាក់ក្រោមថ្វីជើង Ajax នៅ Champions League ដោយសារតែរូបគេបានបង្កកំហុសចេតនាមួយ ដែលធ្វើឱ្យទទួលបានកាត មិនអាចលេងនៅជើងទី២ ធ្វើឲ្យក្រុម Ajax ទម្លាក់ក្រុមអធិរាជ-ស។ មូលហេតុមិនត្រូវគ្នាជាមួយលោក Perez ទើបបានជាខ្សែការពារដ៏រឹងមាំ សុំចាកចេញតែម្ដង មិនចង់មានបញ្ហាជាមួយគ្នា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner