ក្លិបសារិកាព្រៃ Newcastle នឹងក្លាយជាក្លិបអ្នកមាន ក្រោយមានម្ចាស់ជាសេដ្ឋី អារ៉ាប់ចូលមកកាន់កាប់

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប Newcastle United នឹងក្លាយជាក្លិបអ្នកមានថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយសេដ្ឋីមកពីអារ៉ាប់ គឺលោក Sheikh Khaled បានឈានដល់កិច្ចព្រមព្រៀងទិញយក។

ក្លិបរហស្សនាមថាសារិកាព្រៃមានម្ចាស់ជាជនជាតិអង់គ្លេស គឺ Mike Ashley ប៉ុន្តែសេដ្ឋីរូបនេះបានទទួលការស្អប់ខ្ពើមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារលោកបានបើកខ្ទង់ចំណាយតិចមែនទែនក្នុង១ឆ្នាំៗ ឲ្យអ្នកចាត់ការ Rafael Benitez ចាយវាយលើការទិញដូរកីឡាករ។

សូមបញ្ជាក់ថា ម្ចាស់ក្លិបចាស់លោក Ashley បានព្រមព្រៀងលក់ក្លិប ក្នុងតម្លៃជាង៣០០លានផោនឲ្យទៅ Sheikh Khaled ដែលជាបងប្អូនជីដូនមួយមហាសេដ្ឋី Mansour bin Zayed Al Nahyan ជាម្ចាស់ក្លិប Manchester City៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner