ក្លិប Aston Villa បង្ហាញខ្លួនជាថ្មីនៅ Premier League

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប Aston Villa បានបង្ហាញខ្លួនជាថ្មីនៅ Premier League រដូវកាលក្រោយបន្ទាប់ពីយកឈ្នះ Derby County ដោយលទ្ធផល ២-១ នៅវគ្គ Play-off ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley។ ជ័យជម្នះរបស់ក្រុម Aston Villa រកបានដោយ កីឡាករ El Ghazi នាទី៤៤ និង McGinn នៅនាទី៥៩។

Derby សងបាន១គ្រាប់ដែរក្នុងការប្រកួតយប់មិញធ្វើបានដោយ Waghorn នៅនាទី៨១។ កៅអីលីគកំពូលធ្វើឲ្យ Aston Villa បានប្រាក់រង្វាន់កប់ពពករហូតដល់១៧០លានផោនដើម្បីពង្រឹងក្រុមរដូវកាលក្រោយ។

គួររំលឹកថា ក្លិប Aston Villa ធ្លាប់ឡើងដល់វគ្គនេះម្ដងដែរ កាលពីរដូវកាលមុន ប៉ុន្តែបានចាញ់ Fulham ធ្វើឲ្យបាត់បង់ឱកាសលេង Premier League ប៉ុន្តែលើកនេះពួកគេធ្វើបានល្អ។ ក្រុម៣ដែលឡើងទៅលីគកំពូលរដូវកាលក្រោយគឺ Aston Villa នេះឯង, Norwich និង Sheff Utd៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner