រោងចក្រផលិតគ្រឿងបន្លាស់យានយន្តអាល្លឺម៉ង់ថ្មីមួយទៀតមានវត្តមាន នៅវៀតណាម វិនិយោគជាង៥០លានដុល្លារអាម៉េរិក

ក្រុមហ៊ុនលក់គ្រឿងបន្លាស់យានយន្តដ៏ធំនៅប្រទេសអាល្លឺម៉ង់ឈ្មោះថា Schaeffler បានសម្ពោធរោងចក្រថ្មីរបស់ខ្លួនមួយទៀត នៅក្នុងក្រុង Bien Hoa នៃខេត្ត Dong Nai ប្រទេសវៀតណាម កាលពីម្សិលមិញ ក្រោមទំហំវិនិយោគ៤៥លានអឺរ៉ូឬ ជាង៥០លានដុល្លារអាម៉េរិក បង្កើតការងារច្រើនជាង៣០០កន្លែង នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន។

សេចក្តីប្រកាសព័ត៌មានលើកឡើងថា «វៀតណាម គឺជាទីតាំងអាទិភាពបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមហ៊ុន Schaeffler បានវិនិយោគបង្កើតសមត្ថភាពផលិតកម្មក្នុងស្រុក។ មានហេតុផលជាច្រើន ដើម្បីបង្កើនផលិតកម្មនៅប្រទេសវៀតណាម។ វាគឺជាទីតាំងយុទ្ធសាស្ត្រនៅអាស៊ី សេដ្ឋកិច្ចរីកលូតលាស់ខ្លាំង មានស្ថិរភាព និងសម្បូរបែប ជាមួយនឹងធនធានមនុស្សដ៏ល្អ»។ ក្រុមហ៊ុន Schaeffler Group គឺជាក្រុមហ៊ុនផលិតប៉ាដាងធំៗ សម្រាប់រថយន្ត យានអវកាស ព្រមទាំងសម្ភារចាំបាច់ ក្នុងឧស្សាហកម្មផ្សេងៗ មានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner