សាកសពអ្នកទោសប្រមាណ៤២នាក់ ត្រូវបានអាជ្ញាធររកឃើញនៅក្នុងពន្ធនាគារចំនួន៤ នៅប្រេស៊ីល
អត្ថបទដោយ៖
Kien Sereyvuth
ប្រេស៊ីល៖ អ្នកទោសប្រមាណ៤២នាក់បានបាត់បង់ជីវិត នៅក្នុងពន្ធនាគារជាច្រើនកន្លែងដាច់ដោយឡែកពីគ្នា ស្ថិតនៅឯភាគខាងជើងប្រទេសប្រេស៊ីល។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរប្រេស៊ីល។
សាកសពអ្នកទោសទាំង៤២នាក់នេះ ត្រូវបានគេរកឃើញនៅក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នាអំឡុងការធ្វើអធិការកិច្ចជាប្រចាំនៅក្នុងពន្ធនាគារ៤កន្លែងផ្សេងៗពីគ្នានៅទីក្រុង Manaus រដ្ឋ Amazonas ដោយអ្នកទោសទាំងនេះ ទំនងជាស្លាប់ដោយសារខ្វះខ្យល់អុកស៊ីសែន។
សូមរំលឹកផងដែរថា អ្នកទោសចំនួន១៥នាក់ ក៏បានស្លាប់ផងដែរ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយសារការផ្ទុះអំពើហិង្សារវាងក្រុមអ្នកទោសជាបងធំនៅឯពន្ធនាគារក្នុងរដ្ឋ Amazonas ៕ធ.ដ