អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរួមប្រារព្ធពិធីទិវារំឭកយុទ្ធជនពលី

សហរដ្ឋអាម៉េរិក៖ ដោយសារប្រធានាធិបតីអាម៉េរិក លោក Donald Trump កំពុងបំពេញទស្សនកិច្ចនៅជប៉ុននោះ ដូច្នេះអនុប្រធានាធិបតីអាម៉េរិក លោក Mike Pence បានដាក់កម្រងផ្កានៅកន្លែងបញ្ចុះសពយុទ្ធជននៅ Arlington ជាប់រដ្ឋធានីវ៉ាស៊ីនតោន។

នៅទីបញ្ចុះសពយុទ្ធជននៅ Arlington លោក Mike Pence បានប្រាប់ឥស្សរជនយោធារាប់រយនាក់ និងសាច់ញាតិពួកគេថា ពលិកម្មរបស់យុទ្ធជនទាំងនេះធំធេងណាស់ ដែលសហរដ្ឋអាម៉េរិកមិនអាចតបស្នងវិញឲ្យបានពេញលេញឡើយ។ លោកថា ការពលីជីវិតដើម្បីជាតិនេះ មិនមានអ្វីប្រៀបធៀបបានទេ។ អនុប្រធានាធិបតីអាម៉េរិករូបនេះ បានបញ្ជាក់ថា យើងនឹងមិនអាចភ្លេចពួកគេបានទេ ហើយយើងនឹងមិនដែលភ្លេចគោរពពួកគេឡើយ កាតព្វកិច្ចរបស់ពួកគេ គឺបម្រើជាតិ ហើយ កាតព្វកិច្ចរបស់យើងគឺផ្តល់កិត្តិយសដល់ពួកគេ។

សូមរំលឹកថា ជនជាតិអាម៉េរិកប្រមាណ១លាន១សែននាក់បានស្លាប់នៅក្នុងជម្លោះ ប៉ុន្តែចំនួនស្លាប់ច្រើនបំផុតជិតកន្លះលាននាក់ គឺនៅក្នុងសង្គ្រាមស៊ីវិលនៅសតវត្សទី១៩ រវាងរដ្ឋភាគខាងជើង និងរដ្ឋភាគខាងត្បូងអំពីបញ្ហាទាសភាព។ ចំនួនពលរដ្ឋអាម៉េរិកស្លាប់ច្រើនបំផុត នៅក្នុងការប៉ះទង្គិចនៅក្រៅប្រទេស គឺមានជាង៤០ម៉ឺននាក់ក្នុងសង្គ្រាមលោកលើកទី២៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner