កិច្ចប្រជុំស្ដីពី វិន័យ និងក្រមសីលធម៌ការស្នាក់នៅរបស់ក្រុមជម្រើសជាតិក្នុងមណ្ឌលប្រមូលផ្ដុំ

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ប៉ុន សុខ តំណាង ឯ ឧ អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំមួយស្ដីពី វិន័យ និងក្រមសីលធម៌ការស្នាក់ នៅក្នុងមណ្ឌលប្រមូលផ្ដុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។
ក្នុងនោះលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលបានផ្សព្វផ្សាយលើបទបញ្ជាផ្ទៃក្នុង ដែលផ្ដោតសំខាន់លើ ការស្នាក់នៅ ការហូបចុក និងការសុំច្បាប់ឈប់សម្រាក។ លោកប្រធាន  បានសង្កត់ធ្ងន់ទៅលើបញ្ហា
១.ការធ្វើលិខិតស្នើសុំស្នាក់នៅ គឺអនុញ្ញាតឲ្យស្នាក់នៅបានតែចំពោះគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនីណាដែលមកពីតាមខេត្ត ឬនៅជាយក្រុងដែលឆ្ងាយពីកន្លែងហាត់ហ្វឹកហ្វឺនតែប៉ុណ្ណោះ។
២.គ្រូបង្វឹកគ្រូជំនួយ កីឡាករកីឡាការិនីត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង ជាពិសេសគឺការចូលដំណេកនៅត្រឹមម៉ោង៩:00យប់ជាកំហិត និងការក្រោកគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង៤ : ៥៥នាទីព្រឹកជារៀងរាល់ថ្ងៃមុនពេលទៅហាត់ហ្វឹកហ្វឺន។
៣.សម្រាប់ការចេញចូលមណ្ឌលស្នាក់នៅដាច់ខាតត្រូវតែយកកាតសម្គាល់ខ្លួនរបស់ក្រុមជម្រើសជាតិដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រគល់ជូន ក្នុងគោលបំណងការថែរក្សាសុវត្ថិភាពការស្នាក់នៅរបស់ក្រុមជម្រើសជាតិ។
៤. អនាម័យក្នុងបន្ទប់ស្នាក់នៅ ពាក់ព័ន្ធលើ ការហាលសំលៀកបំពាក់ ការបើកបិទទ្វារ និងសម្រាមនានា។
ជាចុងក្រោយលោក ប៉ុន សុខ ក៏បានពាំនាំនូវពាក្យពេចន៍ផ្ដាំផ្ញើរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនីថា “នៅពេលដែលបងប្អូនទាំងអស់មានអារម្មណ៍ថាយើងលំបាកបំផុតនោះ សូមបងប្អូនគិតត្រលប់ក្រោយពីជីវិតរបស់យើងពីមុនថា តើយើងទាំងអស់គ្នាបានឆ្លងកាត់ភាពលំបាកបែបណាខ្លះទើបយើងអាចឈានមកដល់កម្រិតមួយនេះ” ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner