ចិន សម្រេចបណ្ដេញលោក Cannavaro ចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំចាញ់ថៃ
អត្ថបទដោយ៖
Kien Sereyvuth
គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិចិន គឺលោក Fabio Cannavaro ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន បណ្ដេញចេញពីតំណែង ក្រោយពីដឹកនាំបាន២ប្រកួតប៉ុណ្ណោះ។ លោក Fabio Cannavaro ដែលដឹកនាំក្រុមជម្រើសជាតិចិន បានចំនួន២ប្រកួត ក្នុងព្រឹត្តិការណ៍ China Cup ដែលចិនធ្វើជាម្ចាស់ផ្ទះ បានចាញ់២ប្រកួតជាប់ៗគ្នា គឺចាញ់ក្រុមជម្រើសជាតិថៃ និងជម្រើសជាតិអូបេគីស្ថាន និងស្ថិតនៅបាតតារាង ក្នុងចំណោម ៤ប្រទេស ដែលចូលរួមប្រកួតប្រជែង។
សូមរំលឹកថា សហព័ន្ធកីឡាបាល់ទាត់ចិន បានតែងតាំងលោក Fabio Cannavaro ជាគ្រូបង្វឹកក្រុមជម្រើសជាតិ យ៉ាងប្រញាប់ប្រញាល់ ដើម្បីធ្វើជាម្ចាស់ផ្ទះពានរង្វាន់ China Cup ខាងលើ ប៉ុន្តែបែជាទទួលលទ្ធផលមិនល្អគាប់ប្រសើរទៅវិញ៕ធ.ដ