ការនាំចេញឈើ និងផលិតផលធ្វើពីឈើរបស់វៀតណាមកើនឡើងខ្លាំង ទទួលចំណូលជិត៣,១២ពាន់លានដុល្លារ ត្រឹមពេល៤ខែដំបូង នៅឆ្នាំ២០១៩
អត្ថបទដោយ៖
ហេង វណ្ណា
ការនាំចេញឈើ និងផលិតផលធ្វើពីឈើរបស់វៀតណាមមានទំហំជិត៣,១២ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៤ខែដំបូង នៅឆ្នាំ២០១៩ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើង១៨,៣ភាគរយ នេះបើតាមការអគ្គនាយកដ្ឋានពន្ធដារ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
ប្រភពថា ទីផ្សារនាំចូលឈើពីវៀតណាមច្រើនជាងគេទាំង១០រួមមាន អាម៉េរិក ចិន កូរ៉េខាងត្បូង អង់គ្លេស អាល្លឺម៉ង់ កាណាដា អូស្ត្រាលី បារាំង និងហូឡង់។ ការកើនឡើងខ្លាំងខាងតម្រូវការ ពីទីផ្សារសំខាន់របស់វៀតណាម ដូចជា អាម៉េរិក និងជប៉ុនជាដើមនោះ បានកើនឡើង ក្នុងរយៈពេលបួនខែមកនេះ។ បន្ថែមពីនេះ ការពង្រឹងបរិស្ថានវិនិយោគ និងអាជីវកម្មក្នុងស្រុកបានជួយជំរុញដល់ចង្វាក់ផលិតកម្មឈើ និងសកម្មភាពនាំចេញរបស់បណ្តាសហគ្រាស ក្នុងឧស្សាហកម្មផលិតផលធ្វើពីឈើ៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។