សហរដ្ឋអាម៉េរិកមានផែនការលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ជាង១០៥គ្រឿងទៅឱ្យជប៉ុន ក្នុងតម្លៃជាង២៣.១ពាន់លានដុល្លារ

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិក DSCA របស់មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បត្តិ៍នេះ បានបញ្ជូនលិខិតទៅកាន់សភាហើយ ពាក់ព័ន្ធនឹងការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសជប៉ុន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ជាមួយគ្នានេះ ទីភ្នាក់ងារ DSCA បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមលើលទ្ធភាពលក់យន្តហោះចម្បាំងប្រភេទ F-35 ចំនួន១០៥គ្រឿងក្នុងនោះរួមមានយន្តហោះ F-35A ចំនួន៦៣គ្រឿង និង F-35B ចំនួន៤២គ្រឿង បូករួមទាំងម៉ាស៊ីនយន្តហោះប្រភេទ Pratt ចំនួន១១០គ្រឿង និង Whitney F135 ចំនួន១១០គ្រឿង ព្រមទាំងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត ដែលមានតម្លៃ២៣.១១ពាន់លានដុល្លារឱ្យទៅជប៉ុន។

បើតាមសេចក្តីប្រកាសដដែលនេះ  ការលក់ដ៏មានសក្តានុពលនេះ នឹងជួយគាំទ្រដល់ផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការពង្រឹងសមត្ថភាពសន្តិសុខរបស់ជប៉ុន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner