លោក ត្រាំ បំពេញទស្សនកិច្ចនៅជប៉ុន ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ជាមួយចិនកើនឡើងខ្លាំង

ជប៉ុន៖ ក្នុងអំឡុងបំពេញទស្សនកិច្ចនៅជប៉ុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលេងកីឡាវាយកូនគោលយ៉ាងសប្បាយរីករាយជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ  ខណៈជម្លោះពាណិជ្ជកម្មជាមួយចិនកំពុងឡើងកម្ដៅកាន់ខ្លាំង។

លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ជប៉ុនកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដើម្បីផ្ដើមបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងនាមជាមេដឹកនាំបរទេសដំបូងគេបំផុតដែលធ្វើទស្សនកិច្ចនៅជប៉ុន ក្នុងសករាជ Reiwa ព្រះចៅអធិរាជថ្មី Naruhito។ នាឱកាសនោះ មេដឹកនាំទាំង២ បានទទួលទានអាហារជាមួយគ្នា និងលេងកីឡាវាយកូនគោលនៅក្បែរទីក្រុងតូក្យូ ហើយនៅល្ងាចដដែលនេះ លោក ត្រាំ និងលោក អាបេ នឹងត្រូវចូលរួមទស្សនាការប្រកួតកីឡា Sumo ផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ នៅក្នុងថ្ងៃសៅរ៍ដដែលនោះ លោក ត្រាំ បានអំពាវនាវឱ្យមានការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌។

សូមជម្រាបថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បើតាមការរំពឹងទុកនោះថា រូបលោកនឹងចំណាយពេលពេញមួយថ្ងៃនៅថ្ងៃអាទិត្យម្សិលមិញនេះ ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ មុននឹងជំនួបកំពូលរវាងមេដឹកនំាទាំងពីរត្រូវធ្វើឡើងនៅក្នុងថ្ងៃចន្ទ ដើមសប្តាហ៍នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner