ប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើងនិយាយថា ការរៀបចំកិច្ចប្រជុំកំពូលជាថ្មីទៀតជាមួយសហរដ្ឋអាម៉េរិក គឺជារឿងគ្មានប្រយោជន៍
កូរ៉េខាងជើង៖ ប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូជុង បាននិយាយថា ការបើកកិច្ចប្រជុំកំពូលថ្មីទៀតជាមួយសហរដ្ឋអាម៉េរិក គឺជារឿងមិនចាំបាច់ និងគ្មានប្រយោជន៍ទាល់តែសោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។
លោកស្រី គីម យ៉ូជុង បានសង្កត់ធ្ងន់ថា ដរាបណាសហរដ្ឋអាម៉េរិកនៅតែមិនព្រមផ្លាស់ប្តូររបៀបចរចារបស់ខ្លួនទេនោះ កិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ គឺជារឿងមិនចាំបាច់ និងគ្មានប្រយោជន៍ ដែលត្រូវតែធ្វើឡើងម្តងទៀត ។ យ៉ាងណាមិញ លោកស្រីក៏បានអំពាវនាវឲ្យអាម៉េរិកបោះបង់ចោល នូវគោលនយោបាយអរិភាពមកលើកូរ៉េខាងជើង បើចង់ឃើញដំណើរការ នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរកើតឡើងមែននោះ ។
ការកត់សម្គាល់បែបនេះរបស់លោកស្រី គីម ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័តមានផ្លូវការរបស់កូរ៉េខាងជើង និងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ប្រទេសរបស់លោកពោលពេញដោយក្តីសង្ឃឹម លើការបន្តកិច្ចចរចាគ្នាជាមួយកូរ៉េខាងជើងនៅគ្រប់កម្រិតទាំងអស់ ៕