នៅថ្ងៃទី២២ ខែឧសភា! រដ្ឋសភាបើកសម័យប្រជុំលើកទី៤ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួន២៨
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ដោយមានរបៀបវារៈចំនួន២៨ ដោយក្នុងនោះរួមមាន ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតំាង ឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអាណត្តថ្មី សម្រាប់អាណត្តិ៩ឆ្នាំ ជ្រើសតំាងដោយរដ្ឋសភានីតិកាលទី៧ និងពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនទៀត។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័ត លើរបៀបវារៈមួយចំនួន។

ជាលទ្ធផល កិច្ចប្រជុំគណៈកម្មការធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា រួចហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
កិច្ចប្រជុំក៏បានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៏ទី២២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយមានរបៀបវារៈចំនួន២៨ មានដូចខាងក្រោម៖
១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។
២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣និងលើកទី៤ នីតិកាលទី៧។
៣-ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអាណត្តថ្មី សម្រាប់អាណត្តិ៩ឆ្នាំ ជ្រើសតំាងដោយរដ្ឋសភានីតិកាលទី៧។
៤-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។
៥-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វ សាន់ ស៊ី.អេ.ភី យូណាយធីត អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តបាត់ដំបង។
៦-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ផល ប៊ូ ដត ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១២០មេហ្គាវ៉ាត់ នៅខេត្តព្រៃវែង។
៧-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេនើវើស ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
៨-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វីស៊ីលាន មិរ៉ាយ ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។
៩-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន សិនកែ ភីវី អ៊ុនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ។
១០-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន តាំង ឡៃស៊ី ស៊ីមផត អិចផត សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។
១១-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ផៅវ័រ ខូ អិលធីឌី) សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្កាវ៉ាត់ នៅខេត្តស្ទឹងត្រែង។
១២-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ភ សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៥០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
១៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ប៊ីលហ្គេត ខនស្ត្រាក់សិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។
១៤-ការពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ច័ន្ទ និមល ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តកំពង់ចាម។
១៥-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ម៉ឌីនីធី ហូលឌីង សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។
១៦-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេច ខេ អូអេស៊ីស ផោវរំ អេនើជី ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៧-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ពៃថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៨-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឥណ្ឌូឆាយណា វីន ផៅវ៍រ ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៩-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន លីឌីរ វីន អេនើជី (ខេមបូឌា) ឯ.ក សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
២០-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន គោព្រៃ វីនហ្វាម ឯ.ក សម្រាប់គម្រោងវិនិយោគសា្ថនីយ ផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
២១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បេជីង ហ្វេងហ្គ័ង អ៊ិនហ្វីនីត វីន អេនើជី ឯ.ក សម្រាប់ គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
២២-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលជីវម៉ាស អានុភាព៥០មេហ្កាវ៉ាត់ និងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៤០មេហ្គាវ៉ាត់ ផ្គួបគ្នា នៅខេត្តកំពង់ស្ពឺ។
២៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បុទុម សាគរ អេស៊ីជី ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព៩០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង។
២៤-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេនីសួ ឯ.ក សម្រាប់គម្រោងវិនិយោគវារីអគ្គិសនី ព្រែកល្អាង១និង២ អានុភាព១១០មេហ្កាវ៉ាត់ នៅខេត្តរតនគិរី។
២៥-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ពៃថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព២០០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ និងអានុភាព៣០០មេហ្គាវ៉ាត់ នៅខេត្ត កំពង់ឆ្នាំង។
២៦-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព៥០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។ និង
២៧-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនើរី ខបភើរេសិន សម្រាប់គម្រោងវិនិយោគស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក អានុភាព១ ០០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង។
២៨-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ជលផល៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា