បេក្ខភាពប្រធានាធីបតីកូរ៉េខាងត្បូង និងជាអភិបាលក្រុងសេអ៊ូលធ្វើអត្តឃាតខ្លួនឯង

កូរ៉េខាងត្បួង៖ អភិបាលក្រុងសេអ៊ូល និងជាអតីតមេធាវីក្រុមសិទ្ធិមនុស្ស ព្រមទាំងជាបេក្ខភាពប្រធានាធីបតីកូរ៉េខាងត្បូងដ៏មានឥទ្ធិពលបានស្លាប់ ដោយគេជឿថាជាអំពើអត្តឃាតជាក់ស្តែង ពោលគឺក្រោយពេល១ថ្ងៃ ដែលលោករងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។

សាលសពរបស់លោក Park Won-soon ត្រូវបានរកឃើញកាលពីយប់មិញ នៅលើភ្នំមួយក្នុងរដ្ឋធានីសេអ៊ូល។
ប្រសិនបើរកឃើញថា លោកពិតជាសម្លាប់ខ្លួនមែននោះ លោកនឹងក្លាយជាអ្នកនយោបាយកូរ៉េខាងត្បូងដ៏ល្បីបំផុត ដែលបានធ្វើអំពើបែបនេះ ចាប់តាំងពីអតីតប្រធានាធិបតី Roh Moo-hyun ដែលបានលោកសម្លាប់ខ្លួន កាលពីឆ្នាំ២០០៩ ក្រោយពេលមានការសាកសួរពីរឿងពុករលួយពាក់ព័ន្ធនឹងគ្រួសាររបស់លោក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner