ឯកឧត្ដម ឃួង ស្រេង មន្ត្រីជំនាញ ចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥

(ភ្នំពេញ)៖ ពេញមួយព្រឹកថ្ងៃទី២៦ឧសភា២០២៥នេះ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌនិងមន្ត្រីជំនាញរដ្ឋបាលរាជធានីនិងមន្ត្រីជំនាញនៃមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥មានខណ្ឌសែន សុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យនិងខណ្ឌដង្កោក្នុងជាយរាជធានីភ្នំពេញដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ ។

ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូិម័លនៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោនិងខណ្ឌមានជ័យ។

ក្នុងនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ ក្នុងការចុះពិនិត្យមើលលូ ប្រឡាយខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានជំរុញឱ្យ អាជ្ញាធរខណ្ឌនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាយប្រឡាយអូលែ ក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យជាមួយនិងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូបានលឿនពីផ្លូវជាតិលេខ៤។ ទី២រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រដែរ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោនិងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយជីកឱ្យបានជ្រៅពី៥ទៅ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយជិត៣គីឡូម៉ែត្រនេះ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner