សហរដ្ឋអាម៉េរិកយល់ព្រមអភិវឌ្ឍសមត្ថភាពគ្រាប់មីស៊ីលឲ្យកោះតៃវ៉ាន់ ដែលប្រការនេះនឹងធ្វើឲ្យស្ថានការណ៍នៅតំបន់អាស៊ីបូព៌ាកាន់តែតានតឹង

សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានឱ្យដឹងថា សហរដ្ឋអាម៉េរិកបានព្រមព្រៀងក្នុងការជួយអភិវឌ្ឍសមត្ថភាពគ្រាប់មីស៊ីលផាទ្រីយ៉ូត សម្រាប់វាយប្រហារពីផ្ទៃដីទៅលើអាកាសឲ្យកោះតៃវ៉ាន់ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

ប្រភពបានឱ្យដឹងថា កោះតៃវ៉ាន់បានស្នើសុំទិញគ្រឿងបរិក្ខាមួយចំនួន ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធមីស៊ីលផាទ្រីយ៉ូត ដើម្បីឲ្យវាអាចបន្តរក្សាជីវិតបាន៣០ឆ្នាំទៀត ។ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក ឡុកឃីដម៉ាទីន បានគណនាថា ការចង់បានរបស់កោះតៃវ៉ាន់ខាងលើនេះ នឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ ៦២០លានដុល្លារ ។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិកោះតៃវ៉ាន់បានបង្ហើបឲ្យដឹងដែរថា ការលក់ទំនិញពីសហរដ្ឋអាម់េរិកនឹងអាចធ្វើឡើងនៅខែសីហា ឆ្នាំ២០២០ខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner