អ្នកជំនាញសុខាភិបាលអាម៉េរិកជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋបន្តផ្អាកការបើកសាលារៀនឡើងវិញ ខណៈអត្រាឆ្លង COVID-19 កំពុងកើនឡើងខ្លំាំង

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជម្ងឺឆ្លងអាម៉េរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី បានបញ្ជាក់ថា ស្របពេលដែលមានការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងជម្ងឺ COVID-19 នៅតាមបណ្តារដ្ឋជាច្រើននោះ ថ្នាក់ដឹកនាំរដ្ឋគួរតែបន្តផ្អាកការបើកសាលារៀនឡើងវិញសិន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

ថ្លែងក្នុងវេទិការសុខភាពមួយ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ លោកវេជ្ជបណ្ឌិត ហ្វូស៊ី បានអនុសាសន៍ដល់បណ្តារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ គួរតែបន្តបិទរង្គសាល ដើម្បីជៀសវាងការជួបជុំគ្នាទ្រង់ទ្រាយធំ ក៏ដូចជាជំរុញឱ្យប្រជាជនធ្វើតាមគោលការណ៍ណែនាំស្តីពីគម្លាតសង្គម និងពាក់មាស់ការពារជាដើម។ លោកបានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអនុវត្តន៍បានដូច្នេះ នោះប្រាកដណាស់ថា អត្រាឆ្លងថ្មីៗនឹងធ្លាក់ចុះវិញ ។

សូមបញ្ជាក់ផងដែរថា ការកត់សម្គាល់បែបនេះរបស់លោកវេជ្ជបណ្ឌិត ហ្វូស៊ី ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាម នៅថ្ងៃពុធនេះថា នឹងដកថវិការសហព័ន្ធ ប្រសិនបើសាលារៀនក្នុងស្រុក មិនបាននាំសិស្សានុសិស្សរបស់ពួកគេត្រឡប់មកវិញ សម្រាប់ដើមឆ្នាំសិក្សានាពេលខាងមុខ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner