អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២.៣លាននាក់ ក្នុងនោះស្លាប់ជិត៥៦ម៉ឺននាក់ និងជាសះស្បើយជាង៧.១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២លាន៣៨ម៉ឺន៦ពាន់២៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៥ម៉ឺន៧ពាន់៣៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន១៨ម៉ឺន៦ពាន់៩០១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន២១ម៉ឺន៩ពាន់៩៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៥ពាន់៨២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤២ម៉ឺន៦ពាន់៤២៨នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៥ម៉ឺន៩ពាន់១០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៩ពាន់២៥៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៥ម៉ឺន២ពាន់៤៦៧នាក់ ។
៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៩ម៉ឺន៤ពាន់៨៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៦២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន៥ពាន់៩៦០នាក់ ។
៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧០ម៉ឺន៧ពាន់៣០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨៤៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៨ម៉ឺន១ពាន់៣១៦នាក់ ។
៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៦ពាន់៤៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៣១៤នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៧ពាន់៨០២នាក់ ៕