អ៊ុយក្រែន​កាន់​កាប់​ធនធាន​រ៉ែ​មាន​តម្លៃ​ជិត ១៥​ទ្រី​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ធនធានធម្មជាតិ​បំផុត​នៅតំបន់​អឺរ៉ុប

យោងតាមទិន្នន័យពីការស្ទាបស្ទង់ភូមិសាស្ត្រអ៊ុយក្រែន អ៊ុយក្រែនកាន់កាប់ ៥% នៃធនធានរ៉ែរបស់ពិភពលោក រួមទាំងវត្ថុធាតុដើមចំនួន ២៣ ក្នុងចំណោម ៥០ ដែលរដ្ឋាភិបាលអាមេរិកយល់ថាមានសារៈសំខាន់។ ក្នុងនោះរួមមាន៖

  • ទីតានីញ៉ូម – ប្រើក្នុងកម្មវិធីអវកាស និងយោធា
  • ក្រាហ្វិត – សំខាន់សម្រាប់ការផលិតថ្ម
  • លីចូម – សមាសធាតុសំខាន់នៃថ្មលីចូមអ៉ីយ៉ុង
  • បេរីលីយ៉ូម – សំខាន់សម្រាប់វិស័យការពារជាតិ និងទូរគមនាគមន៍
  • ធាតុផែនដីកម្រ – មានសារៈសំខាន់សម្រាប់គ្រឿងអេឡិចត្រូនិច ថាមពលកកើតឡើងវិញ និងឧស្សាហកម្មការពារជាតិ – Visual Capitalist

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner