ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍
(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងប្រតិបត្តិករប្រៃសណីយ៍ ២៥០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡេីងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សំដៅរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានគ្រប់ជ្រុងជ្រោយ និងពេញលេញ ជាពិសេសការចូលរួមពីវិស័យឯកជនដែលជាតួអង្គដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។
គួរបញ្ជាក់ផងដែរ សេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ត្រូវបានតាក់តែងឡើងដោយក្រសួងប្រៃសណី យនិងទូរគមនាគមន៍ និងកំពុងស្ថិតក្នុងដំណាក់កាលប្រមូលធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ មុននឹងបន្តនីតិវិធីជាធរមាន៕
ដោយ ៖ ង៉ាន់ ទិត្យ





