ក្រសួងព័ត៌មានជូនដំណឹងឱ្យស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍

ភ្នំពេញ៖ក្រសួងព័ត៌មាននៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥​បានចេញសេចក្តីជូនដំណឹង​ប្រាប់ដល់ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ទាំងអស់នៅកម្ពុជាចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ត្រូវបញ្ឈប់ការចាក់ផ្សាយ​ខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។

គួរបញ្ជាក់ថាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានធ្វើឡើងបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជាបានជូនយោបល់ទៅរាជរដ្ឋាភិបាលកម្ពុជាលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់
សម្តេចថា ខ្ញុំសូមជូនយោបល់​ទៅរាជ​រដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរ​ពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែ​ភាពយន្ត​ថៃលើកញ្ចក់​ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការ​នាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។

កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿង​នេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរង​ផលប៉ះពាល់​មួយផ្នែកផងដែរ។ រឿងទាំងនេះ​សុទ្ធតែ​ជាផ្តល់មតិសម្រាប់ការពិចារណា តែរឿង គួរធ្វើភ្លាមគឺបញ្ឈប់​ការចាក់បញ្ចាំង​ខ្សែភាព​យន្តថៃលើកញ្ចក់​ទូរទស្សន៍កម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner