គណបក្សប្រជាជន ស្រុកបន្ទាយស្រី ប្រកាសកែសម្រួលសមាសភាព ក្រុមការងារចុះមូលដ្ឋានភូមិទាំង២៩

សៀមរាប​៖ឯកឧត្តម សែម រតនា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីចុងសប្ដាហ៍នេះបានអញ្ជើញប្រកាសសេចក្តី សម្រេច ស្តីពីការកែសម្រួល​សមាសភាព​ក្រុមការងារគណបក្ស ចុះ មូលដ្ឋានភូមិទាំ២៩ ក្នុងឃុំទាំង៥ ។

ក្នុងឱកាសនេះឯកឧត្តម សែម រតនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ចុះមូលដ្ឋាន គ្រប់​លំដាប់ថ្នាក់ ទាំងក្រុម យុវជន និងក្រុមការងារចុះមូលដ្ឋាន ភូមិ ទាំង២៩ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការ​កសាងទំនាក់ទំនងល្អជាមួយមហាជន និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជា​ប្រិយភាព​របស់គណបក្ស ក៏ដូចជាទាក់ទាញការគាំទ្របន្ថែម ទៀត ពីមហាជន មកលើការដឹកនាំរបស់​គណបក្សប្រជាជន​កម្ពុជា នៅ គ្រប់កាលៈទេសៈ៕
ដោយ៖ប៊ុន រដ្ឋា

ads banner