អ៊ីស្រាអែលបំផ្លាញមួយភាគបីនៃឃ្លាំងមីស៊ីលអ៊ីរ៉ង់
អត្ថបទដោយ៖
ឈឹម ទីណា
ហ្សេរុយសាឡឹម ៖ រូបភាពផ្កាយរណបដែលចេញផ្សាយដោយវិទ្យាស្ថាន Maxar Technologies បានបង្ហាញពីផលប៉ះពាល់នៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់។
យោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបានបំផ្លាញមួយភាគបីនៃឃ្លាំងមីស៊ីលបាញ់ពីដីទៅដីរបស់អ៊ីរ៉ង់ ខណៈដែលការវាយប្រហាររវាងគូរសត្រូវទាំងពីរបានឈានចូលដល់ថ្ងៃទីបួន។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Effie Defrin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា យន្តហោះចម្បាំងជាង ៥០គ្រឿងបានវាយប្រហារ និងបំផ្លាញមីស៊ីលបាញ់ពីដីទៅដីជាង ១២០គ្រាប់។ តួលេខនេះស្មើនឹងមួយភាគបីនៃមីស៊ីលបាញ់ពីដីទៅដី ដែលគ្រប់គ្រងដោយរបបដឹកនាំអ៊ីរ៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។