សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ៖ ប្រសិនបើថៃ បើកវិញជាឯកតោភាគី ៥ម៉ោងក្រោយ គឺ កម្ពុជា នឹងបើកវិញភ្លាម
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ទាក់ទងនឹងការបិទច្រកព្រំដែន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្តាំទៅភាគីថៃ ថា ថៃ ជាអ្នកបិទជាឯកតោភាគី សូមថៃ បើកជាឯកតោភាគីវិញចុះ កម្ពុជា មិនចចារ ដើម្បីសម្របសម្រួលឱ្យមានការបើកច្រកវិញនោះទេ។
សម្តេចធិបតី បញ្ជាក់ថា ប្រសិនណា ថៃ បើកវិញជាឯកតោភាគី ៥ម៉ោងក្រោយ គឺ កម្ពុជា នឹងបើកវិញភ្លាម ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទមហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។