អាមេរិកបិទស្ថានទូតនៅអ៊ីស្រាអែល

បរទេស៖ អាមេរិកបានបិទស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែល រហូតដល់ថ្ងៃសុក្រ។ ជាការបិទទ្វារ ចំពេលមានជម្លោះយោធា កាន់តែខ្លាំងឡើង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយក៏ចំពេលដែលការរំពឹងទុកលើអន្តរាគមន៍របស់អាមេរិក ដែលអាចកើតមានឡើង។

ស្ថានទូតបាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះ កាលពីថ្ងៃអង្គារ ទៅកាន់គេហទំព័ររបស់ខ្លួន ថា «ដោយសារស្ថានភាពសន្តិសុខ និងអនុលោមតាមការណែនាំរបស់ទីបញ្ជាការ Home Front Front របស់អ៊ីស្រាអែល ស្ថានទូតអាមេរិកនៅទីក្រុងហ្សេរុយសាឡឹម នឹងត្រូវបិទនៅថ្ងៃស្អែក (ថ្ងៃពុធ ទី១៨ ខែមិថុនា) រហូតដល់ថ្ងៃសុក្រ (២០ មិថុនា)»។

នៅក្នុងថ្ងៃទីប្រាំ នៃជម្លោះរវាងសត្រូវ ទាំងពីរ នៅមជ្ឈិមបូព៌ា ក្រុមមន្ត្រីក៏បាន “ណែនាំឱ្យបុគ្គលិករដ្ឋាភិបាលអាមេរិកទាំងអស់ និងសមាជិកគ្រួសាររបស់ពួកគេបន្តស្នាក់នៅក្នុង និងក្បែរលំនៅដ្ឋានរបស់ពួកគេ រហូតដល់មានការជូនដំណឹងបន្ថែម”។

ប្រធានាធិបតី Donald Trump បានជួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីថ្ងៃអង្គារ បន្ទាប់ពីបានអំពាវនាវឱ្យអ៊ីរ៉ង់ចុះចាញ់ និងព្រមានថា សហរដ្ឋអាមេរិកអាចធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ប្រសិនបើខ្លួនចង់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner