កាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

អត្ថបទដោយ៖
លី ពៅ

កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្ត​កំពង់ចាម​ រួមជាមួយ ព្រះសីលសំវរ ព្រះនាគមុនី ព្រះមេគណខេត្ត​ ព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥​បានអញ្ជើញ និមន្ត​ ប្រារព្ធ​ព្រះរាជពិធី​បុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទី​គោរព​សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៩ យាងចូល ៩០​ព្រះវស្សា នៅ​វត្តភ្នំជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំ​ហាន់ជ័យ ស្រុកកំពង់សៀម  ។
       
ក្នុងឱកាសនេះព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃ បានសូត្រពុទ្ធជ័យ​មង្គល ចម្រើនព្រះបរិត្ត​តាមទំនៀមទម្លាប់​ប្រពៃណី សាសនា ដើម្បី​ឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម​មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់​បំផុត៕
ដោយ៖លី ពៅ

ads banner