រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
អត្ថបទដោយ៖
វុត្ថា តែម
កំពង់ឆ្នាំង៖កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងដែលមាន ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយព្រះអភិវឌ្ឍនោ យុង សុធុយ ព្រះចៅអធិការស្ដីទីវត្តចន្ទប្បជោតនារាម ហៅវត្តតាសុត ឥស្សរជន ថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ សប្បុរសជន មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។
ក្នុងឱកាសនេះក៏មានជូននូវគ្រឿងឧបភោគបរិភោគ ដល់គ្រួសារងាយរងគ្រោះចំនួន ៩០ គ្រួសារ។អំណោយមាន អង្ករ សំពត់ សៀវភៅ មី ទឹកដោះគោ ទឹកសុទ្ធ ត្រីខ សាប៊ូម្សៅ សាប៊ូដុំ ភេសជ្ជៈ កាហ្វេ តែ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញនិងថវិកាមួយចំនួន៕





ដោយ៖សុខ គឹមសៀន