អ្នកនាំពាក្យ៖ រាល់ព័ត៌មានទាក់ទងនឹងការលើកឡើងរបស់សម្តេចតេជោ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវជឿជាក់លើប្រភពសំខាន់បី
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ រាល់ព័ត៌មានទាក់ទងនឹងការការសម្រេចចិត្ត ឬការលើកឡើងរបស់សម្តេចតេជោ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវជឿជាក់លើប្រភពសំខាន់បី ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ។
អ្នកពាក្យរូបនេះ បានជម្រាប និងរម្លឹកដល់សាធារណៈជនបន្ថែមថា រាល់ព័ត៌មាន ទាក់ទងនឹងការការសម្រេចចិត្ត ឬការលើកឡើងរបស់សម្តេចតេជោ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រភពសំខាន់ដែលបងប្អូនជឿកជាក់បានរួមមាន៖
ទី១-គឺការថ្លែងផ្ទាល់របស់សម្តេចតេជោ ។
ទី២-ការបញ្ជាក់របស់សម្តេចតេជោនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ។
ទី៣-តាមរយៈអ្នកនាំពាក្យផ្ទាល់របស់លោក ៕
ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។